Monday, January 26, 2015

ការ​ប្រកួត​តែង​កំណាព្យ និង​គូគំនូរ

ប្រភេទវិញ្ញាសា
១. កំណាព្យ
២. រូបភាព ឬ គំនូរ (គូរដៃ ឬ រចនាតាមកុំព្យូទ័រ)
លក្ខខ័ណ្ឌ
  • វិញ្ញាសាទាំងពីរប្រភេទត្រូវមានអត្ថន័យផ្តោតទៅលើ៖
  • ផលប៉ះពាល់នៃការប្រើប្រាស់គ្រឿងស្រវឹង
  • វិធានការ មានប្រសិទ្ធភាពដើម្បីកាត់បន្ថយប្រើប្រាស់គ្រឿងស្រវឹង
  • មិនកំណត់អាយុចំពោះអ្នកចូលរួមទាំងអស់
  • ភ្នាក់ងារ ឬបុគ្គលិករបស់ក្រុមហ៊ុនគ្រឿងស្រវឹង និងថ្នាំជក់មិនអនុញ្ញាតឲ្យចូលរួមឡើយ
  • ចំពោះកំណាព្យមិនត្រូវលើសពី ១៥ល្បះ
  • រាល់វិញ្ញាសាត្រូវផ្ញើមកកាន់ប្រអប់សារនៃទំព័រហ្វេសប៊ុកhttps://www.facebook.com/cmhcambodia ឬអាសយដ្ឋានអ៊ីម៉េល info@cmhcambodia.org ឲ្យបានមុនថ្ងៃទី០៥ មីនា ២០១៥ ម៉ោង ១៧ : 00។ 

ល័ក្ខខ័ណ្ឌក្នុងការជ្រើសរើស

  • ពិន្ទុ70% នឹងឲ្យទៅលើខ្លឹមសារ 30% ត្រូវឲ្យទៅលើចំនួនអ្នកគាំទ្រច្រើននៅលើបណ្ដាញសង្គម Facebook (តាមរយៈការ Like)។ រយៈពេលនៃការ Like មាន៥ថ្ងៃ គឺពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០ខែមីនា វេលាម៉ោង ១៧ : 00។
  • យើងនឹងប្រកាសលទ្ធផល នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៥ (យើងខ្ញុំសូមរក្សាសិទ្ធិក្នុងការកែប្រែក្នុងករណីចាំបាច់ណាមួយ)។
  • រង្វាន់ បេក្ខជនជ័យលាភីនឹងទទួលបាន
  • ជ័យលាភីលេខ១  រង្វាន់កំព្យូទ័រយូដៃ Dell (2រង្វាន់ សម្រាប់ពីរវិញ្ញាសា)
  • ជ័យលាភីលេខ២ និងលេខ៣ រង្វាន់ Smart Phone  (4 រង្វាន់សម្រាប់ពីរវិញ្ញាសា)